រថយន្ត Isuzu D-Max ស៊េរី២០២៤ ចេញលក់នៅថៃ តម្លៃចាប់ពីជាង ១ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Isuzu បានបង្ហាញចេញរថយន្ត D-Max ស៊េរីថ្មីសម្រាប់ទីផ្សារប្រទេសថៃ ដែលមានការផ្លាស់ប្ដូររូបរាងខាងក្រៅ បន្ថែមមុខងារបើកបរផ្លូវពិបាកថ្មី ពង្រឹងលើសុវត្ថិភាព និងបន្ថែមចំណុចពិសេសថ្មីៗទៅផ្នែកខាងក្នុងរថយន្តផងដែរ។ ការផ្លាស់ប្ដូររូបរាងខាងក្រៅគឺផ្ដោតលើផ្នែកខាងមុខ ដោយវាមានបំពាក់នូវផ្ទាំងប៉ាណាដែលឌីហ្សាញថ្មីជាមួយរូបរាងបែប 3D អមជាមួយអំពូលភ្លើងថ្មី និងមានកែកុនកាងខាងក្រោមបន្តិចផងដែរ ខណៈដែលគូថក្រោយក៏មានរូបរាងថ្មីថែមទៀតផង។ ចូលដល់ផ្នែកខាងក្នុង វាមានបំពាក់អេក្រង់ទំហំ ៩អ៊ីញ សម្រាប់ការកម្សាន្ត ដែលវាអាចបញ្ជាជាមួយប៊ូតុងបែប Touch ហើយមានភ្ជាប់ជាមួយកុងទ័រឌីជីថលទំហំ ៧អ៊ីញ។ Isuzu បានបន្ថែមរន្ធដោត USB-C សម្រាប់អ្នកដំណើរ និងមានសោថ្មីដែលអាចបញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយតែម្ដង។ សម្រាប់ម៉ាស៊ីន មិនមានផ្លាស់ប្ដូរឡើយ ដោយវាមានជម្រើសម៉ាស៊ីន Turbodiesel ចំនួនពីរប្រភេទ ទីមួយគឺម៉ាស៊ីន ១,៩លីត្រ ផលិតបាន ១៤៨សេះ និងមួយទៀតគឺម៉ាស៊ីន ៣,០លីត្រ ផលិតកម្លាំងបាន ១៨៧សេះ ហើយមានជម្រើសប្រអប់លេខដៃ ឬអូតូ ៦វគ្គ។ ការដាក់លក់រថយន្ត D-Max ឆ្នាំ២០២៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១២ ខែតុលា នៅប្រទេសថៃ ដោយមានតម្លៃចាប់ផ្ដើមពីប្រមាណ ១៤ ៥០០ដុល្លារ សម្រាប់ប្រភេទទ្វាពីរ … Continue reading រថយន្ត Isuzu D-Max ស៊េរី២០២៤ ចេញលក់នៅថៃ តម្លៃចាប់ពីជាង ១ម៉ឺនដុល្លារ